Skip to content


ការណែនាំពីការស្តារ និងការងើបឡើងវិញនៃអាជីវកម្ម

ធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់ជ្រុងជ្រោយពីរបៀបគេ ចចេញពីផលប៉ះពាល់នៃ coronavirus (COVID-19)។

ព័ត៌មានស្តីពីកម្មវិធី

The Victorian Government ធ្វើការជាមួយ Victorian Chamber of Commerce and Industry (VCCI) ដើម្បីផ្តល់កម្មវិធីណែនាំសម្រាប់ជួយដល់បណ្ដាអាជីវកម្មខ្នាតតូចក្នុងការលើកជ្រោងអាជីវកម្មរបស់ខ្លួនទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចបណ្តាលមកពីបទបញ្ញត្តិហាមប្រាមការដើរហើរដែលធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការឆ្លង coronavirus (COVID-19)។

តាមរយៈកម្មវិធីនេះ ម្ចាស់អាជីវកម្មដែលអាចមានសិទ្ធិ ទទួលបានការណែនាំរហូតដល់ ៤ ពេលដោយក្នុងមួយពេលមានពីរម៉ោងជាមួយអ្នកជំនាញមានបទពិសោធន៍ ដែលនឹងជួយម្ចាស់អាជីវកម្មឲ្យធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់ជ្រុងជ្រោយពីអនាគតនៃអាជីវកម្មរបស់ខ្លួន។

កម្មវិធីនេះផ្តល់ជូននូវការណែនាំចំគោលដៅលើ ៖

  • ការងើបឬស្តារអាជីវកម្មឡើងវិញ - ដើម្បីលើកជ្រោងការស្តារអាជីវកម្មឡើងវិញ (ការកាត់បន្ថយការចំណាយ ការគ្រប់គ្រងបំណុល និងរំហូរសាច់ប្រាក់)
  • ការប្រែប្រួលទីផ្សារ - ដើម្បីស្វែងយល់ថាតើ coronavirus (COVID-19) ធ្វើឲ្យទីផ្សារប្រែប្រួលយ៉ាងដូចម្តេច
  • ចំណេះដឹង និងការភ្ជាប់ទំនាក់ទំនងឌីជីថល- ដើម្បីជួយឲ្យអាជីវកម្មឈានទៅរកអតិថិជន និងទីផ្សារថ្មីៗ
  • ភាពចម្រុះផ្នែកទីផ្សារ និងចង្វាក់នៃការផ្គត់ផ្គង់ - ដើម្បីកាត់បន្ថយនូវហានិភ័យលើ ចង្វាក់នៃការផ្គត់ផ្គង់
  • ពង្រីកជំនាញ និងការបណ្តុះបណ្តាលឡើងវិញ - ដើម្បីជួយអាជីវកម្មក្នុងការលើកកម្ពស់ជំនាញកម្លាំងពលកម្មរបស់ខ្លួនដែលមានស្រាប់ហើយ

សូមចុចលើ ‘Apply now’ ដើម្បីដាក់ពាក្យសុំលើគេហទំព័រ VCCI website ។

ដាក់ពាក្យសុំឥឡូវនេះ

តើមានការឧបត្ថម្ភអ្វីខ្លះ?

ម្ចាស់អាជីវកម្មដែលអាចមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះនឹងត្រូវផ្គូផ្គងឲ្យត្រូវជាមួយនឹងអ្នកជំនាញមានបទពិសោធន៍ចំទិសដៅដែលនឹងផ្តល់ជូនពួកគេនូវការណែនាំមួយទល់នឹងមួយរហូតដល់ ៤ដងក្នុងរយៈពេល បីខែ។ ការជួបណែនាំមួយដងមានរយៈពេលពីរម៉ោង។ ការណែនាំនឹងធ្វើឡើងតាមទូរស័ព្ទ ការសន្ទនាតាមវីដេអូ ហើយប្រសិនបើសមស្របនឹងធ្វើការជួបផ្ទាល់មុខ។ មុនពេលមានការចាត់តាំងអ្នកណែនាំ អ្នកដាក់ពាក្យស្នើសុំនឹងត្រូវបំពេញកម្រងសំណួរខ្លីៗដែលរៀបចំឡើងដើម្បីវាយតម្លៃពីតម្រូវការជាក់លាក់នៃការស្ដារឬងើបឡើងវិញនៃអាជីវកម្មរបស់អ្នកទាំងនោះ។

បន្ទាប់ពីការជួបលើកដំបូងគេនឹងផ្តល់ជូនឲ្យអ្នកដាក់ពាក្យសុំនូវផែនការលម្អិតដោយដាក់បញ្ចូលនូវការណែនាំដែលរៀបចំ ឡើងទៅតាមតម្រូវការចាំបាច់របស់អាជីវកម្មនីមួយៗ។

អ្នកដាក់ពាក្យសុំក៏នឹងត្រូវភ្ជាប់ទំនាក់ទំនងជាមួយនឹងជំនួយបន្ថែមទៀតសម្រាប់អាជីវកម្មរបស់ពួកគេទៅតាមតម្រូវការចាំបាច់។

ជំនួយបន្ថែមនេះអាចរួមមានការផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ការបង្រៀន និងការណែនាំពីជំនាញឌីជីថល និងការគាំទ្រសុខភាពផ្លូវចិត្ត ព្រមជាមួយនឹងការហ្វឹកហ្វឺនបណ្តុះបណ្តាលផងដែរ។

អ្នកណែនាំនឹងធ្វើកាលវិភាគតាមដានរហូតដល់បីដងជាមួយអ្នកដាក់ពាក្យសុំក្នុងរយៈពេលបីខែបន្ទាប់ដើម្បីពិនិត្យមើលការរីកចម្រើន ហើយផ្តល់ការគាំទ្រ និងការណែនាំបន្ថែមទៅតាមតម្រូវការចាំបាច់។

អត្ថប្រយោជន៍សម្រាប់អាជីវកម្ម

កម្មវិធីនេះនឹងជួយដល់អាជីវកម្មទាំងឡាយ ៖

  • រៀបចំនូវយុទ្ធសាស្ត្ររៀងៗខ្លួនដើម្បីស្ដារអាជីវកម្មឡើងវិញ ការប្រែប្រួលទីផ្សារ ការពង្រឹងចំណេះដឹងផ្នែកឌីជីថល ភាពចម្រុះនិងចង្វាក់នៃការផ្គត់ផ្គង់ ហើយលើកកម្ពស់ជំនាញនៃបុគ្គលិកដែលមានស្រាប់។
  • កាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ
  • ភ្ជាប់ទំនាក់ទំនងជាមួយនឹងជំនួយទ្រទ្រង់ពីរដ្ឋាភិបាល និងសេវាកម្មអាជីពច្បាស់លាស់ក្នុងតំបន់

តើអាជីវកម្មប្រភេទណាខ្លះអាចដាក់ពាក្យសុំជំនួយពីកម្មវិធីនេះបាន?

កម្មវិធីនេះបើកចំហចំពោះអាជីវកម្មទាំងឡាយណាដែលមានបុគ្គលិកពេញម៉ោងតិចជាង 20នាក់។ សម្រាប់កម្មវិធីនេះ អាជីវកម្មខ្នាតតូចអាចជាអាជីវកម្មតែឯង អាជីវកម្មបែបដៃគូ ក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនទ្រីស្ត(trust) ដែលបើកដំណើរការជាអាជីវកម្មខ្នាតតូច។ បុគ្គលិកពេញម៉ោង 20នាក់មានន័យថា ចំនួនម៉ោងស្តង់ដារសរុបបំពេញការងារដោយបុគ្គលិកទាំងអស់ (ទោះបីធ្វើការពេញម៉ោង ឬមិនពេញម៉ោងក្ដី) ដូចដែលកំណត់ដោយ ការិយាល័យស្ថិតិអូស្ត្រាលី(Australian Bureau of Statistics)។

អាជីវកម្មក៏ត្រូវតែ ៖

  • មាន Australian Business Number (ABN) ដែលសកម្មឬនៅដំណើរការ
  • មិនមែនជាក្រុមហ៊ុនសាធារណៈ អាជីវកម្មប្រភេទមនុស្សធម៌ (អាជីវកម្មដែលដំណើរការមិនរកកម្រៃ) ឬក្រុមហ៊ុនសាជីវកម្មស្ថិតក្រោមច្បាប់ Body corporate and Community Management Act 1997
  • មានបំណងក្នុងការបង្កើតឡើងវិញ ឬបន្តប្រតិបត្តិការនៅរដ្ឋ Victoria

របៀបដាក់ពាក្យសុំ

សូមចុច ‘Apply now’ នៅលើទំព័រនេះដើម្បីដាក់ពាក្យសុំតាមរយៈគេហទំព័រ VCCI។

ប្រសិនបើអ្នកត្រូវការជំនួយលើការដាក់ពាក្យសុំ សូមទាក់ទងមក VCCI តាមលេខ 03 8662 5333

ដាក់ពាក្យសុំឥឡូវនេះ

Close quick view window