វ៉ិបសាយរបស់អាជីវកម្មរដ្ឋវិចតូរីយ៉ា (Business Victoria) សូមស្វាគមន៍។
ក្រសួងទទួលបន្ទុកកិច្ចការផ្ដួចផ្ដើមថ្មី ឧស្សាហកម្ម និងអភិវឌ្ឍន៍ជនបទ (Department of Innovation, Industry and Regional Development [DIIRD]) គឺជាក្រសួងនាំមុខរបស់រដ្ឋាភិបាលរដ្ឋវិចតូរីយ៉ាសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជនបទ ដែលទទួលខុសត្រូវចំពោះការសាងសង់រដ្ឋមួយដែលមានគំនិតផ្ដួចផ្ដើមថ្មី។ ជាផ្នែកនៃការខិតខំប្ដូរផ្ដាច់របស់ក្រសួងក្នុងការជំរុញឲ្យមានគំនិតផ្ដួចផ្ដើមថ្មីៗ នៅក្នុងសហគមន៍អាជីវកម្ម និងក្នុងការផ្ដល់សេវាឲ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់ជនបទទាំងឡាយ ក្រសួងគឺជាអ្នកថែទាំ និងគ្រប់គ្រងចាត់ចែងវ៉ិបសាយរបស់អាជីវកម្មរដ្ឋវិចតូរីយ៉ា។
អាជីវកម្មរដ្ឋវិចតូរីយ៉ាគឺជាសេវាអ៊ីនធើរណិតមួយដែលផ្ដល់ព័ត៌មានសំរាប់ម្ចាស់អាជីវកម្ម ឬអ្នកចាប់ផ្ដើមថ្មីៗដែលកំពុងគ្រោងនឹងចាប់ផ្ដើម ទិញ ចាត់ចែង កែលំអ ឬបង្កើតអាជីវកម្មទំហំតូចដល់មធ្យម។
សេវានេះផ្ដល់ជូននូវឱវាទ ការបញ្ជួន មធ្េយាបាយក្នុងការទទួលប្រាក់ជំនួយនិងរង្វាន់ វិធីផ្សេងៗដើម្បីពិនិត្យវាយតម្លៃទៅលើគោលដៅ និងវិធីសាស្រ្ដរបស់អាជីវកម្មលោកអ្នក ប្រក្រតិទិនអំពីព្រឹត្ដិការណ៍នានា ឧបករណ៍តាមអ៊ីនធើរណិតដើម្បីពិនិត្យវាយតម្លៃតម្រូវការអាជ្ញាប័ណ្ណ បញ្ជីរាយឈ្មោះឧស្សាហកម្ម និងឱកាសផ្សេងៗសំរាប់បង្កើតបណ្ដាញ ហើយនិងព័ត៌មានពាក់ព័ន្ធដើម្បីទាក់ទងអង្គភាពទាំងពួងរបស់រដ្ឋាភិបាល និងអង្គការទាំងឡាយ។
វ៉ិបសាយនេះមានព័ត៌មានដូចតទៅជាភាសាខ្មែរ៖
នៅក្នុងខណៈពេលដែលមាតិកាភាគច្រើននៃវ៉ិបសាយនេះមានជាភាសាអង់គ្លេសក៏ដោយ ក៏ DIIRD ទទួលស្គាល់ថា សហគមន៍វប្បធម៌និងភាសាផ្សេងៗ (CALD) របស់រដ្ឋវិចតូរីយ៉ារួមចំណែកយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចរបស់រដ្ឋ ហើយសូមជំរុញទឹកចិត្ដសហគមន៍ជនជាតិខ្មែរដែលសែ្វងរកការបកប្រែភាសានៃផ្នែកណាមួយរបស់វ៉ិបសាយ business.vic.gov.au នេះឲ្យទាក់ទង៖
Translating Interpreting Service or
VITS Language Link
13 22 15